បុរស​ម្នាក់​របួសធ្ងន់ ក្រោយ​ធ្លាក់​ពីលើ​ស្ពាន​អាកាស ៧​មក​រា

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​មាន​ហេតុការណ៍​បុរស​ម្នាក់​ធ្លាក់​ពីលើ​ស្ពាន​អាកាស ៧​មក​រា ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​បណ្តាល​អោយ​របួសធ្ងន់​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ​ខាងលើ គឺ​មាន​លឺ​សម្លេង​បុក​យ៉ាង​ខ្លាំង​មួយ ហើយ​ក៏​ឃើញ​ជន​រង​គ្រោះ​ខាងលើ​ធ្លាក់​ពីលើ​ស្ពាន​អាកាស ៧​មក​រា​មក​តែ​ម្តង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​មក​ទទួល​នឹង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល ដោយសារ​តែ​ជន​រង​គ្រោះ​ប្រកែក​មិន​ព្រម​ឡើង​រថយន្ត​សង្គ្រោះ​បន្ទាន់​៕