Home សង្គម រក​ឃើញ​ដេប៉ូ​ប្រេង ៤​កន្លែង លក់​កេង​ចំណេញ​លើ​អ្នក​ចូល​ចាក់​សាំង

រក​ឃើញ​ដេប៉ូ​ប្រេង ៤​កន្លែង លក់​កេង​ចំណេញ​លើ​អ្នក​ចូល​ចាក់​សាំង

0

នៅ​ថ្ងៃ​ទី១២-១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ តាម​រយៈ​សម្មភាព​ត្រួតពិនិត្យ​អនុលោម​ភាព​ប្រេងឥន្ធនៈ​នៅ​ក្នុងស្រុក​ត្បូងឃ្មុំ ស្រុក​សៀម​បូក ក្រុងប៉ៃលិន ស្រុក​បាគង និង​ក្រុង​សៀមរាប មន្ត្រី​ជំនាញ ក​.​ប​.​ប​. រក​ឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​៤ ក្នុង​ចំណោម ១៨​ស្ថានីយ​/​ដេប៉ូ ប្រកប​អាជីវកម្ម​មិន​មាន​អនុលោម​ភាព​ក្នុង​ន័យ​កេង​ចំណេញ​ពី​អ្នក​ប្រើប្រាស់​។ ចំពោះ​អាជីវកម្ម​ដែល​ប្រព្រឹត្ត​ល្មើស​ខាងលើ ត្រូវ​បាន​មន្ត្រី​ជំនាញ​ចាត់វិធានការ​ពិន័យ​ទៅ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

Previous articleកីឡាការិនី អ៊ុ​ក ស្រី​មុំ បាន​យកឈ្នះ​ថៃ និង​ក្លាយជា​ម្ចាស់​ជើងឯក​ការ​ប្រកួត​កីឡា​ប៊ូល​និង​ប៉េតង់​ពិភពលោក ២០២១ លើ​វិញ្ញាសារ​វាយ​យក​ពិន្ទុ
Next articleMbappe ស៊ុត ៤​គ្រាប់​ម្នាក់ឯង ជួយ​អោយ​បារាំង យកឈ្នះ កា​ហ្សា​ក់​ស្ថាន (​មាន​វី​ដេ​អូ​)