ស្វាយរៀង៖ កាលពីម៉ោងប្រមាណ ៦:២០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ តាមបណ្តោយកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំន្លោះគីឡូម៉ែត្រលេខ ១៥៣និង១៥៤ ដែលស្ថិតនៅក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ រថយន្តក្រឡុកបេតុងមួយគ្រឿងបើកបរក្នុងល្បឿនលឿន បានបុកជាមួយនឹងរថយន្តដឹកកម្មករ បណ្តាលអោយមានអ្នករបួសធ្ងន់ស្រាលប្រមាណ ២០នាក់។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តបង្កហេតុជាប្រភេទរថយន្តក្រឡុកបេតុង ពាក់ស្លាកលេខ ស្វាយរៀង៥A-០០៣៥ អ្នកបើកបររត់គេចខ្លួនពីកន្លែងកើតហេតុ។ ចំណែករថយន្តដឹកកម្មករពាក់ស្លាកលេខព្រះសីហនុ២A-២៣៧០ អ្នកបើកបរក៏រត់បាត់ដូចគ្នា៕