ប៉ោយប៉ែត៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីពលករខ្មែរ ប្រុស-ស្រី ចំនួន 22នាក់ បាននាំគ្នាយកអាកុល លាយជាមួយទឹក ភេសជ្ជៈស្ទីង និងទឹកអូរអ៉ីឈីក យកមកផឹក ដើម្បីជំនួសស្រា បណ្ដាលឲ្យពុល ស្លាប់ 06នាក់ និង កំពុងសង្គ្រោះបន្ទាន់ 16នាក់ នៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។ កើតហេតុ នៅចំណុចមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតនៅក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

