ដើម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ ធានាឱ្យការធ្វើធុរកិច្ចដោយសុចរិតនៅលើទីផ្សារ ធានាសុខុមាលភាពជូនប្រជាពលរដ្ឋ និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពង់ធំ និងខេត្តតាកែវ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារក្នុងស្រុកកំពង់ស្វាយនៃខេត្តកំពង់ធំ និងស្រុកត្រាំកក់នៃខេត្តតាកែវ។ ការចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញនូវទំនិញចម្រុះដែលខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២០៤.៨៤ គីឡូក្រាម។ មន្ត្រីជំនាញក៏បានធ្វើការដកហូតទំនិញទាំងនោះមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការពិន័យអន្តរការណ៍ទៅតាមនីតិវិធីច្បាប់ផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF