ពោធិ៍សាត់៖ កាលពីម៉ោង ៨យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយប្រទះមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅនុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកវាលវែង នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ កាប់ចំនួន ៧កាំបិតផ្គាក់ បណ្តាលអោយស្លាប់នៅលើគ្រែក្នុងបន្ទប់។ ក្នុងនោះជនសង្ស័យបានយកម៉ូតូឌ្រីម ១គ្រឿង, ទូរស័ព្ទ ៣គ្រឿង និងចិញ្ចៀនពេជ្រ ១វង់ផង់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីយកមកធ្វើការផ្តន្ទាទោសតាមនីតិវិធី៕