ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានអោយដឹងថាអាជ្ញាធរថៃបានធ្វើការឃាត់ខ្លួនពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ (ពុំមានលិខិតស្នាម) បានចំនួន៧០នាក់ (ប្រុស ៣៦នាក់) នៅពីរចំណុចផ្សេងៗគ្នា។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅធ្វើអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកកាន់ប្រទេសវិញនៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយបានប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕