ភ្នំពេញ៖ ថ្ថៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានចុះត្រួតពិនិត្យ និងណែនាំឱសថស្ថាន មិនឱ្យលក់ឱសថប្រឆាំងនឹងវីរុសកូវីដ-១៩ Molnupiravir ខុសច្បាប់ ដែលពុំមានប្រភពច្បាស់លាស់ ឬគ្មានក្រុមហ៊ុននាំចូល និងចែកចាយត្រឹមត្រូវ នៅសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមជម្រាបជូនសាធារណជនជ្រាបផងដែរ រហូតដល់បច្ចុប្បន្ននេះមិនទាន់មានក្រុមហ៊ុនណាមួយស្នើសុំនាំចូលឱសថនេះមកចែកចាយនៅឡើយ៕

