ស្វាយរៀង៖ ថ្ងៃអង្គារ ៥ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១:១០ នាទីព្រឹក នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីអំពើហិង្សាក្នុងគ្រួសារដុតផ្ទះរបស់ខ្លួនឯងបណ្ដាលឲ្យឆេះសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន ចំណែកជនសង្ស័យឈ្មោះ សំ សៀវនួន ភេទ ប្រុស អាយុ ២៦ ឆ្នាំ ត្រូវបាននាំខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដេីម្បីសាកសួរ ។
រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចេញអន្តរាគមន៍ពន្លត់អស់ទឹកចំនួន ០១ រថយន្តទើបរលត់ទាំងស្រុង៕
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ