ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ៥:៣០នាទីល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដោយសារធាក់ម៉ូតូរងគ្រោះផ្តួលប្លន់ នៅចំណុចស្ថានីយ៍ ប្រេងតេលា ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីវេលាម៉ោង ០០:៣១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹង ជនបង្កមានគ្នា ៥នាក់ ពេលនេះចាប់បាន ៣នាក់ និងកំពុងរត់គេចខ្លួន ២នាក់។ ៣នាក់ ដែលចាប់បាននោះរួមមានឈ្មោះ ដួង ដុល្លា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) , ២-ឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ (មានសារធាតុញៀន) , ៣-ឈ្មោះ ត្រម៉ុជ វណ្ណះ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន)។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕