កំពង់ស្ពឺ៖ នៅវេលាម៉ោងប្រមាណ ៦:២០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២-២៣ ក្នុងភូមិសាស្ដ្រស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។
នេះបើយោងតាមសេចក្តីរាយការណ៍បឋមរថយន្ដដឹកកម្មករចំនួន ៣គ្រឿងបានបុកបន្តកន្ទុយគ្នា បណ្តាលអោយមានមនុស្ស ៧នាក់ រងរបួស។ ខណៈពេលនេះ សមត្ថកិច្ចកំពូងចុះអន្តរាគមន៍ជួយសង្គ្រោះផងដែរ៕




