កំពង់ស្ពឺ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីក្រុមក្មេងទំនេីងដែលនាំបក្ខពួកមានដំបង ដាវ និងអាវុធផ្សេងទៀតទៅរកបង្កហឹង្សាដល់ពលរដ្ឋដែលកំពុងបង់ត្រីនៅក្នុងភូមិតាឡក ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។
កាលពីថៃ្ងទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩.០០នាទី អធិការនគរបាលស្រុកឧដុង្គ ដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន បបានដឹកនាំកំលាំងចុះស្រាវជ្រាវនិងឈានទៅឃាត់មុខសញ្ញាក្មេងទំនេីងបាចំនួន០២នាក់ ចំណោមបក្ខពួកជាច្រើនទៀត។ ក្នុងនោះ ឈ្មោះ អូន រក្សា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រាចទង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ជាអ្នកដាវ ក្នុងហេតុការណ៍ខាងលើ។ ឈ្មោះ អូន លីយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រាចទង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ជាអ្នកដំបងឈេី ក្នុងហេតុការណ៍ខាងលើ។ រីឯបក្ខពួកផ្សេងទៀតគេចខ្លួន(កំពុងស្រាវជ្រាវបន្ដ)។ ប៉ុន្មានថ្ងៃនេះ មានបណ្ដាញសង្គមហ្វេសប៊ុកបានបន្ដផ្សព្វផ្សាយនិងចែកចាយរូបភាព ព័ត៌មានក្មេងទំនើងដែលស្រែកឡូឡារក្នុងរូបភាពកាន់ដំបងឈេី ដាវដែកស្រែករកអ្នកណាជេីងខ្លាំងចង់វៃគ្នានៅក្នុងទិដ្ឋភាពដែលមានបងប្អូនពលរដ្ឋកំពុងតែបង់ត្រីដោយបង្ហាញអំពីសកម្មភាពអួតក្អេងក្អាងថា😎 អាណាចង់វៃអញចេញមក…។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រាវជ្រាវនិងឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដេីម្បីបំពេញនីតិវិធីបញ្ជូនមកការិយាល័យជំនាញ ដេីម្បីចាត់ការអនុវត្ដនីតិវិធីបន្ដ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ