ឃាត់​យុវជន ២​នាក់ ក្រោយ​ជិះ​ម៉ូតូ​នាំមុខ​រថយន្ត​សង្គ្រោះ​បន្ទាន់ ធ្វើ​អោយ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណ​:

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥​:៣០​នាទី​រសៀល កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ចំនួន​០២​នាក់ ករណី​បើក​ម៉ូតូ​នាំមុខ​រថយន្ត​សង្គ្រោះ​បន្ទាន់ (​ឡានពេទ្យ​) ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណ​: និង​បង្ក​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដទៃ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ ២ ផ្លូវជាតិ​លេខ ៥ ភូមិ ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ចំពោះវត្ថុ​តាង​ចាប់​យក​បានរួមមាន ម៉ូតូ​ចំនួន​២​គ្រឿង
១- ម៉ូតូ​ម៉ាក Honda Scoopy ពណ៌ ស សេរី​ឆ្នាំ ២០២០ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១IE-១៧០៨ (​មិន​ពាក់មួក​សុ​វត្តិភាព​) បើកបរ​ដោយ​ឈ្មោះ សឿ​ន ហាវ ភេទ ប្រុស អាយុ ២៥​ឆ្នាំ មុខរប​លក់ដូរ ស្នាក់​នៅ ផ្ទះ​លេខ ៧១១C ក្រុម ១០ ភូមិ​លូ សង្កាត់ ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។

២-​ម៉ូតូ​ម៉ាក Honda Dream C១២៥ ពណ៌ ខ្មៅ ឆ្នាំ ២០១៧ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GL-២៨២៧ (​ពាក់មួក​សុ​វត្តិភាព​) បើកបរ​ដោយ​ឈ្មោះ ប៊ុត វិសាល ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរប ដឹក​ជញ្ជូន ស្នាក់​នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​ធី​៕