ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានហេតុការណ៍ឆក់ទូរសព្ទ័មួយបានកើតឡើងនៅចំនុចក្បែរវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
នៅក្នុងហេតុការណ៍នេះ ជនសង្ស័យ ២នាក់បានជិះម៉ូតូ Honda Dream ពាក់ស្លាកលេខ ភ្នំពេញ 1FL-9824 ធ្វើសកម្មភាពឆ្លក់ទូរសព្ទ័ Iphone8+ បានសម្រេចពីនារី ២នាក់ ដែលកំពុងចេញពីហូបអាហារ នៅម្តុំវត្តភ្នំ។ ប៉ុន្តែដោយសារនារីរងគ្រោះបានដេញតាមជនសង្ស័យ រហូតជនសង្ស័យដួល ហើយបានរត់ចោលម៉ូតូ ក្បែរគល់ស្ពានជ្រោយចង្វារ៕
ប្រភព៖ Rangsey Roth