កណ្ដាល ៖ នគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងរករឿងឪពុកខ្លួនឯង ឈានដល់គំរាមថានឹងសម្លាប់ឪពុកទៀតផង។ ករណីនេះ បានកើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី នៅចំណុចភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ឆុន ឆេង ភេទប្រុសអាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាឪពុកបង្កេីត) ។ ជនសង្ស័យ ឈ្មោះ.ឆេង.ប៊ុនឈឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានផ្ទុកនូវសារធាតុញៀន) មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កេីត) ។
ចំណែកឯវត្ថុតាងចាប់យក ៖ ១.ស្ន ផ្លែ០៥ចំនួន០១ ផ្លែដែក ដងឬស្សី មានប្រវែង ២.១០ម (ផ្លែដែកមានប្រវែង ៣០ស.មដងមានប្រវែង១.៨០ស.ម) ។ ២.កាំបិតផ្គាក់ចំនួន០១ផ្លែដែកដងឫស្សីមានសរុបប្រវែង១.ម(ផ្លែដែកមានប្រវែង៣៥ស.មដងមានប្រវែង៦៥ស.ម) ។
ប្រភពដដែលបន្តថា កន្លងមកឲ្យតែជនសង្ស័យផឹកស្រាស្រវឹងនិងប្រើប្រាស់គ្រឿងញៀនរួចតែងតែរករឿងនិងគំរាមកំហែងកាប់សម្លាប់ជនរងគ្រោះជាឪពុកជាញឹកញាប់។ លុះនៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានមកពីទិញម្ហូបនៅផ្សារហើយបានត្រឡប់មកផ្ទះវិញស្រាប់តែជនសង្ស័យបានស្រែកឡូឡាជេរប្រមាថនឹងគំរាមកំហែងយកនិងកាំបិតផ្គាក់និងស្នរកមកកាប់និងចាក់សម្លាប់ជនរងគ្រោះដោយទ្រាំ និងទង្វើរបស់ជនសង្ស័យមិនបានជនរងគ្រោះក៏បានតេទូរសព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយឲ្យជួយអន្តរាគមន៍ពេលទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ព្រែកគយសហការជាមួយផ្នែកនគរបាលយុត្តិធម៌ស្រុកបានចុះទៅដល់កន្លែងកើតហេតុបាននាំខ្លួនជនសង្ស័យនឹងវត្ថុតាងខាងលើមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ