ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ចាម បាន​ទទួល​ត្រឹម​លិខិត​ព្រមាន ទោះបី​ផឹក​ស្រវឹង​ចូល​អុកឡុក​ក្នុង​កម្មវិធី​ប្រកាស ផ្ទេរតំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត

0

កំពង់ចាម​៖ នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ចេញ​នៅ​លិខិត​ជូន​ចំពោះ​លោក អ៊ុ​ម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម ដោយ​ព្រមាន​ចំពោះ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​។

គួរ​បញ្ជាក់​ថា លោក​ផែង វណ្ណៈ បានអោយ​ដឹង​ថា លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ចាម ស្រវឹងស្រា​ចូល​ទៅ​អុកឡុក​ក្នុង​កម្មវិធី​ប្រកាស ផ្ទេរតំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត កំពង់ចាម កាលពី​ថ្ងៃ​២៨​តុលា ឆ្នាំ ២០២១ ដល់​ថ្នាក់​លោក​អភិបាលខេត្ត​បញ្ជារ​ទៅ​លោកស្នងការ​អោយ​ប៉ូ​លី​ស​ចាប់​គ្រៀក​ចេញពី​សាល​កម្មវិធី ។ ជា​ថ្នាក់ដឹកនាំ​ជា​គំរូ​គេ​តើ​សម​ទេ​ដែល​លោក​ប្រធាន​មន្ទីរ​ផឹកស្រា​ស្រវឹង​បញ្ចេញ​សកម្មភាព​នេះ​..​?​?​?