ឯកឧត្តម លឹ​ម គាន​ហោ និង​ឯកឧត្តម ឃួ​ង ស្រេង បន្ត​បេសកកម្ម​អន្តរាគមន៍ នៅ​ចំនុច​ទំនប់​បាក់​លើ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត

0

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​ជាមួយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ពាក់ព័ន្ធ​និង​ក្រុម​មន្ត្រី​បច្ចេក​ក្រសួង បាន​បន្ត​បេសកកម្ម​អន្តរាគមន៍ នៅ​ចំនុច​ទំនប់​បាក់​លើ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ត្រង់​ចំនុច​ភូមិ​កន្ទុយ​ទឹក ជាប់​ព្រំប្រទល់​ភូមិ​ក្រាំង និង​ភូមិ​សាលា សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្នុង​កំឡុង​ពេល​ចុះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ទៅ​ទីតាំង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ដាក់​ផែនការ​ដើម្បី​កាត់​បន្ថយ​ការ​លិចលង់​រីក​រាលដាល​ដោយ ៖
១- រៀបចំ​បាវ​ខ្សាច់​ដាក់​រៀប​ពី​ភាគ​ខាងលើ​សំណង់​ទំនប់​-​ផ្លូវ​ចាស់ ដើម្បី​កាត់​បន្ថយ​ចរន្តទឹក​ហូរ​បុក​ខ្លាំង
២- ឆ្កឹះ​យក​តួ​សំណង់​ចាស់​(​សល់​ពី​ជំនាន់​ប៉ុ​ល​ពត​)​ចោល រួច​សំអាត​ដោយ​ធ្វើការ​ចាក់​បំពេញ​ដី​តួរ​ផ្លូវ​ទំនប់​ឲ្យ​រឹង​មាំ​សារ​ជា ថ្មី​ឡើង​វិញ។

រហូត​មក​ដល់​ម៉ោង​១១ ព្រឹក​នេះ ផែនការ​តំណាក់កាល​ទី​១​អនុវត្ត​បាន​សំរេច​ហើយ ពោល​គឺ​បន្ថយ​ចរន្តទឹក​ខ្លាំង មិន​មាន​សកម្មភាព​បង្ក​រការ​ហូរ​បុក​បាក់​បន្ថែម​ទៀត​នោះ​ទេ​។ ការងារ​កំពុង​ដំណើរការ​ល្អ​ទៅ​តាម​ផែនការ​កំណត់​ដែល​ឯ​ឧ​រដ្ឋមន្ត្រី​បាន​ដាក់​ចេញ រហូត​ដល់​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗ​នេះ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម