អតីត​ប្រពន្ធ​លោក ឌួ​ង ឆាយ នៅ​តែ​មិន​អោយ​លោក​ជួប​កូន​! ទោះបីស្នើរ​សុំ​មុន​ឡើង​១​ស​ប្តា​ហ៍​ក៏​ដោយ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ឌួ​ង ឆាយ បាន​បង្ហោះ​នៅ​សារ​មួយ​ថា “​ខ្ញុំបាទ និង​អ្នក​ម្តាយ​រួម​ជាមួយ​អាជ្ញាធរ​ខណ្ឌ​បាន​ជូនដំណឹង​មុន 1 ស​ប្តា​ហ៍​ដើម្បី​ជួប​កូន​ៗ​។ ប៉ុន្តែ​អតីត​របស់ខ្ញុំ​មិន​អោយ​ជួប​។ សូម​ពូ​មីង​បងប្អូន​ទាំងអស់​គ្នា​ពិចារណា​តាម​ការ​គួរ​។ ច្បាប់ធម្មជាតិ​ក្តី ច្បាប់​មនុស្ស​ក្តី​មិន​អាច​កាត់​ផ្តាច់​មនោ​ស​ចេតនា​ឪពុក និង​កូន​ៗ​ខ្ញុំ​បាន​ទេ​។ រយៈពេល​ជាង កន្លះ​ឆ្នាំ​ជួប​កូន​ៗ​ខ្ញុំ​បាន​តែ 3 ដង​។ អានិតកូន​ៗ ខ្ញុំ​ណាស់​ខ្វះ​ភាព​កក់ក្តៅ​ជា​ពិសេស​កូនប្រុស​ច្បង​ខ្ញុំ​នៅ​ឈឺ និង​កូនស្រី​ពៅ​នៅ​តូច​ណាស់​”៕