ទំនាស់​ដីធ្លី ដែល​ដោះស្រាយ​អស់​ជា​ច្រើន​ខែ ត្រូវ​បញ្ចប់​ក្រោម​ការ​ចេញ​មុខ​ជួយ​របស់​ឯកឧត្ដម ម៉ៅ ធនិន

0

កំពត​៖ ករណី​ផល​ប៉ះពាល់​ដីធ្លី​វាង​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ រស់នៅ​ក្នុងភូមិ​ស្រែ​ជា​ខាងជើង ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត និង​ក្រុមហ៊ុន សេង សម្បត្តិ ជា​ច្រើន​ខែ ត្រូវ​បាន​បញ្ចប់ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១ ក្រោម​ការ​សម្របសម្រួល ពី​ឯកឧត្ដម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ដែល​បាន​ប្រេ​ី​ប្រាស់​ឋានានុក្រម​គ្រួសារ​ប្រជាពលរដ្ឋ ចូលរួម​សម្របសម្រួល​ដោះស្រាយ ជូន​ពួក​គាត់ ដោយ​ឈរ​លើ​ភាព​ត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌ ចំពោះ​ពួក​គាត់ ដោយ​ទទួល​បាន​ភាព​យុត្តិធម៌​ទាំងអស់​គ្នា​។

ការ​ដោះស្រាយ​ក្ដី​ជូន​ពលរដ្ឋ​នេះ ធ្វើ​ឡើង​នៅ​បរិវេណ​សាលាស្រុក​ដងទង់ ខេត្តកំពត ដែល​បានការ​ចូលរួម​ពី ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលរង​ខេត្ត មន្ទីរ​ជំនាញ អាជ្ញាធរ​ស្រុកភូមិ​ឃុំ និង​តំណាង​ក្រុមហ៊ុន សេង សម្បត្តិ ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​៕

ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស