វ៉ា​កុង​ទឺ​ន័​រ​មិន​ផុត ជ្រុល​បុក​ខឿន​ទ្រូងផ្លូវ បណ្តាល​អោយ​ស្លាប់​ម្នាក់​ភ្លាម​ៗ

0

កណ្តាល​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ៣​រសៀល ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​ព្រែក​ក្តី ឃុំ​ព្រែក​តា​ទែន ស្រុក​ពញ្ញាឮ ខេត្តកណ្ដាល បណ្តាល​អោយ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ច​ន រៀម អាយុ​២១​ឆ្នាំ​ស្នាក់​នៅ​ភូមិ ស្រែ​ព្រិច ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ចំណែក​អ្នក​របួសធ្ងន់​ឈ្មោះ សុខ ឡេ​ម អាយុ​២១​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។ ម៉ូតូ​ដែល​ជួប​គ្រោះថ្នាក់​ម៉ាក ឌ្រី​ម សង់ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ ឆ្នាំង 1I 9296 ។

តាម​ការ​បញ្ជាក់​ពី​អ្នក​បានឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ត្បូង​ទៅជើង ស្រាប់តែ​មក​ដល់​ចំនុច​កើតហេតុ​ក៏​មាន​រថយន្ត​កុង​ទឺ​ន័​រ​មួយ​បើក​ខាង​មុខ​ស្រប​ទិញ​គ្នា​។ ស្រាប់តែ​ម៉ូតូ​ខាងលើ​បាន​វ៉ា​ជែង​រថយន្ត​កុង​ទឺ​ន័​រ ប៉ុន្តែ​បាន​បណ្តាល​អោយទៅ​បុក​ខឿន​ទ្រូងផ្លូវ​ដោយ​ខ្លួនឯង​ខ្ទាត​មនុស្ស​ផ្សេង​ម៉ូតូ​ផ្សេង​ស្លាប់​តែ​ម្តង​៕