ចុះ​តម្លើង​ទ្វារ​ទឹក​ទាំង​យប់ ដើម្បី​ការពារ​ករណី​ជំនន់​ស្ទឹង​ព្រែក​ត្នោត

0

ភ្នំពេញ​៖ យប់​ថ្ងៃ​សៅរ៍ ០២​រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ ២០២១ ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ដោយ​ផ្ទាល់​របស់​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ត្រៀម​បង្ការ​ទុកជា​មុន​ក្នុង​ករណី​មាន​ជំនន់​ស្ទឹង​ព្រែក​ត្នោត​កើតឡើង បាន​ចាត់​លោក ថាំង វី​យុទ្ធ​ដា ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម និង​ជា​ប្រធាន​មុខព្រួញ​ខេត្តកណ្តាល និង​ក្រុមការងារ​បច្ចេកទេស សហការ​ជាមួយនឹង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​តម្លើង​បន្ថែម​សន្លឹក​ទ្វារ​កម្ពស់ ១ ម៉ែត្រ ទទឹង ១,៨០ ម៉ែត្រ លើ​សន្លឹក​ទ្វារ​ចាស់ ចំនួន ១៥ ប្រឡោះ បន្ថែម​ទៀត នៅ​លើ​សំណង់​ទ្វារ​ទឹក ១៥ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ទំនប់ ៧ មក​រា សង្កាត់​សាក់​សំពៅ ខណ្ឌ​ដ​ង្ហោ រាជធានី​ភ្នំពេញ ៕