អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង​ក្លឹ​ប​កំសាន្ត និង​ខារ៉ាអូខេ​មួយ​ចំនួន ខ្លាច​មានការ​លួចលាក់​បើក​ឡើង​វិញ

0

ភ្នំពេញ​៖ នៅ​យប់​ថ្ងៃ​សៅរ៍ ២​រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បាន​ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​អាជីវកម្ម​ក្លឹ​ប​កំសាន្ត និង​ខារ៉ាអូខេ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខណ្ឌ​, លោកនាយក​រដ្ឋបាល​ខណ្ឌ​, លោក​ប្រធាន​-​អនុប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍​ខណ្ឌ​, លោក​អធិការរង​នគរបាល​ខណ្ឌ​, កងរាជអាវុធហត្ថ​ខណ្ឌ​, លោក​អនុប្រធាន​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​។

ក្រុមការងារ​រដ្ឋបាល​ខណ្ឌចំការមន បាន​ពិនិត្យ​ឃើញ​ថា ទីតាំង​អាជីវកម្ម​ក្លឹ​ប​កំសាន្ត និង​ខារ៉ាអូខេ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន ពុំ​មាន​សកម្មភាព​បើក​ដំណើរការ​នោះ​ទេ​៕

ប្រភព៖ រដ្ឋបាលខណ្ឌចំការមន