អ្នក​នៅ​តាម​បណ្តោយ​ស្ទឹង​សង្កែ សុំ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​នឹង​មានការ​បើកទ្វារ​ទឹក

0

បាត់ដំបង​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​រដ្ឋបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ខេត្តបាត់ដំបង ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ប៉ែក​ខាងលើ ស្រុក​សំឡូត ហើយ​បាន​បន្ត​ហូរ​ចូល​ក្នុង​ស្ទឹង​សង្កែ ហេតុនេះ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​បន្ធូរ​ទ្វារ​ទឹក​ចំនួន​៥​ទ្វារ​ដែល​ក្នុង​នោះ​ទ្វារ​នីមួយ​ៗ មាន​កម្ពស់​១​ម៉ែត្រ ធ្វើ​ឱ្យ​ទឹកស្ទឹង​សង្កែ​មានការ​កើនឡើង​ខ្ពស់ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​៕