ភ្នំពេញ៖ ក្រោយលោកគ្រូ សៀវ សុផល ចេញមកបញ្ជាក់ម្តងហើយម្តងទៀតថាខ្លួនជាអ្នករៀបចំផែនការអោយស្រីខ្ញុង ធ្វើការប្តឹងខ្លួនឯង ប្រកាសក្ស័យធន ក៏ដូចជាសុំលុយអ្នកទស្សនាម្នាក់១ដុល្លារដើម្បីសងបំណុលជាង៥០ម៉ឺនដុល្លារ ដែលខ្លួនជំពាក់គេជាច្រើននាក់។
ពេលនេះលោក ផែង វណ្ណៈ បានចេញមកបញ្ជាក់រឿងមួយថា “ករណី សៀវ សុផល ធំក្លិនមិនស្រួលហេីយ បេីពិតជាអ្នករៀបចំឆាកល្ខោនយកថ្លៃឈ្នួល ១ម៉ឺនដុល្លារ ពីនាងខ្ញុងមែន ប្រហែលជាយកកទៅលអន្ទាក់ហេីយ “៕
