កំពត ៖ ព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានអមដំណើរ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណ:អភិបាលខេត្តកំពត ចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករ-ប្រជាពលរដ្ឋលក់ដូរ នៅផ្សារសាមគ្គីទីរួមខេត្តកំពត។
កំឡុងចុះសួរសុខទុក្ខបងប្អូនអាជីវករ-ប្រជាពលរដ្ឋលក់ដូរ នៅផ្សារសាមគ្គីទីរួមខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានជួបនឹងលោកយាយម្នាក់ ដែលអង្គុយសុំប្រាក់គេ។ ដោយឃើញដូច្នេះ ឯកឧត្តមបានមានប្រសាសទៅលោកយាយថា “ថ្ងៃនឹងលោកយាយទៅផ្ទះទៅណា ខ្ញុំអោយលុយនេះច្រើន លោកយាយអញ្ជើញទៅផ្ទះឈប់អង្គុយណា ហើយចាំលោកយាយទៅសាលាខេត្តកត់ឈ្មោះខ្ញុំជួយចិញ្ចឹមលោកយាយណា”៕