តាម​ពិត លោក ផែង វណ្ណៈ ក៏​ធ្លាប់​ក្បត់ចិត្ត​ប្រពន្ធ​ទៅ​លួច​មាន​ស្រី​ខាងក្រៅ​ផង​ដែរ

0

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២១​នេះ មានការ​ភ្ញាក់ផ្អើល​មួយ ក្រោយ​លោក ផែង វណ្ណៈ ដែល​ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​ស្គាល់​ថា​ជា​មនុស្ស ចូល​ចិត្ត​ចេញ​មុខ​ជួយ​ប្រជាជន​ដែល​រង​ការ​គាប់​ស​ង្គ​ត់​ពី​អ្នកមាន​អំណាច ឫ​លុយ​។ លោក​បាន​រៀបរាប់​ថា​ខ្លួន​ធ្លាប់​លួចលាក់​មាន​ស្រី​ក្រៅ លាក់​ប្រពន្ធ​រហូត​មាន​បញ្ហា​ក្នុង​គ្រួសារ​។ នេះ​អាច​ចាប់​ទុកជា​បទ​ពិសោធន៍​មួយ​សម្រាប់ ប្រុស​ៗ​ដែល​មានគ្រួសារ គួរ​ស្វែង​យល់​។

ក្នុង​នោះ​រូប​លោក​បាន​និយាយ​ថា “​ពេល​មួយ​ខ្ញុំ​ធ្លាប់​ក្បត់ចិត្ត​ប្រពន្ធ​ទៅ​លួច​មាន​ស្រី​ខាងក្រៅ ។ ពេល​មាន​ស្រី​ខាងក្រៅ ប្រពន្ធ​ធ្វេ​ី​អ្វី​ក៏​មិន​ត្រូវចិត្ត​ដែរ​គឺ ខុស​រហូត ។ ថ្ងៃ​ណា​ក៏​ខ្ញុំ​រករឿង​ប្រពន្ធ​ដែរ ទោះបី​ប្រពន្ធ ខិតខំ​ស្លរ​សម្លរ​ដែល​ខ្ញុំ​ចូល​ចិត្ត និង​ដួស​បាយ​រៀបចំ​ទុកដាក់​រង់ចាំ​ខ្ញុំ​យ៉ាងណា​ក៏​ដោយ​ក៏​ខ្ញុំ​មិន​ត្រូវចិត្ត​ដែរ ។ ថវិកា​ដែល​ខ្ញុំ​ធ្លាប់​រកបាន​ផ្ដល់​អោយ​ប្រពន្ធ​ក៏​ត្រូវ​បាន​កាត់​បន្ថយ ព្រោះ​ត្រូវ​យក​មួយ​ចំណែក​ទៅ​អោយ​ស្រី​ខាងក្រៅ ។ ជីវិត​អាពាហ៍ពិពាហ៍​ចាប់ផ្ដើម​រង្គោះរង្គើ មនោសញ្ចេតនា​រវាង​ប្ដី​ប្រពន្ធ​ត្រូវ​បាន​ប្រះ​ស្រាំ ។ ក្រលេក​មក​មេ​ី​ល​ពេល​ខ្ញុំ​នៅ​ជាមួយ​ស្រី​ខាងក្រៅ ។ ស្រី​ខាងក្រៅ​មិន​បាន​ធ្វេ​ី​អ្វី​ទេ​មួយ​ថ្ងៃ​ៗ​តែងខ្លួន​ជាប់​ជា​ប្រចាំ ហេ​ី​យ​ថ្ងៃ​ណា​ក៏​ទារ​លុយ​ពី​ខ្ញុំ​ដែរ ។ ពេល​ខ្លះ​ស្រី​ខាងក្រៅ​ថែម​ទាំង​មេ​ី​ល​ងាយ​ខ្ញុំ​ថែម​ទៀត​ផង ។ ពេល​នាង​អន់ចិត្ត​ម្ដង​ៗ​នាង​គំរាម​ដេ​ី​រ​ចេញពី​ខ្ញុំ​ជា​ដរាប ។ នៅ​ជាមួយ​នាង​មួយ​រយៈ ខ្ញុំ​ក៏​ចាប់​ផ្ដេ​ី​ម​គិត​អំពី ប្រពន្ធ​ដ៏​ល្អ​របស់ខ្ញុំ​ដែល​ក្រាប​ក្បាល​ដល់​កន្ទេល ។ ដោយ​មិន​អាច​ផ្ញេ​ី​វាសនា​លេ​ី​ស្រី​ខាងក្រៅ​បាន ខ្ញុំ​ក៏​សម្រេចចិត្ត​ចាកចេញ​ហេ​ី​យ​ទៅ​រកប្រពន្ធ​ខ្ញុំ​វិញ ។ ខ្ញុំ​បាន​សារភាព​អំពី​កំហុសឆ្គង​គ្រប់​បែប​យ៉ាង​របស់ខ្ញុំ ហេ​ី​យ​បាន​សុំ​ទោស ប្រពន្ធ និង សុំ​ការ​អត់ឱន អធ្យាស្រ័យ​ពី​ប្រពន្ធ ។ ប្រពន្ធ​របស់ខ្ញុំ​ក៏​ផ្ដល់​ឱកាស​អោយ​ខ្ញុំ ។ ចាប់ពី​ពេល​នោះ​មក ខ្ញុំ​និង​ប្រពន្ធ​ក៏​នៅ​រួមរស់​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​រហូត​មក​ដល់​ប​ច្ចប្ប​ន្ន ។

សរុបសេចក្ដី​មក គ្មាន​អ្នក​ណា​ល្អ​ជាង​ប្រពន្ធ​របស់​យេ​ី​ង​ដែល​ក្រាប​ក្បាល​ដល់​កន្ទេល​មាន​ចាស់ទុំ​ដឹង​លឺ​នោះ​ទេ ។ ធ្វេ​ី​ជា​មនុស្ស​ប្រុស កុំអោយ​តណ្ហា​អូស​ទាញ​បានអោយ​សោះ ។ អាន​អត្ថបទ​នេះ​ហើយ សូម​បុរស​ៗ​ទាំងឡាយ​ពិចារណា​តាម​ការ​គួរ ?”៕