ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦និង ៥០នាទី លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រ ៦១-៦២ ដែលបង្ករឡើងដោយរថយន្តមួយគ្រឿង បើកក្រឡាប់ដោយខ្លួនឯង នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលបណ្តាលអោយមនុស្ស០២នាក់ រងរបួស។
សមត្ថកិច្ចបានអោយដឹងថា រថយន្តដែលក្រឡាប់ ម៉ាក NISAN មួយបាំងកន្លះ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ យ 2692 ភ-ព2 បើកបរទិសដៅពីរកំពង់ស្ពឺ ទៅអូរសោម ខេត្តពោធិសាត់ មូលហេតុដែលបង្ករឲ្យគ្រោះថ្នាក់នេះ គឺបណ្តាលមកពីដាច់ហ្វ្រាំង។
ជនរងគ្រោះទី១ ឈ្មោះ នាម វាសនា ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្រុកប្រមោយ ខេត្តពោធិសាត់(អ្នកបើករថយន្ត )។ ទី២ ឈ្មោះ ចាន់ ផារិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកប្រមោយ ខេត្តពោធិសាត់។ បន្ទាប់ពីកើតហេតុ សមត្ដកិច្ចបានបញ្ជូនជនរងគ្រោះមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ។
ក្នុងហេតុការណ៍បណ្តាលអោយរថយន្ត ខូចខាតធ្ងន់ និងខូចខាតទ្រព្យសម្បត្តិរដ្ឋដូចជា ៖
១- រនាំងដែកសុវត្តិភាព ចំនួន ០១ផ្ទាំង
២- របាំងថ្មសុវត្តិភាព ចំនួន ០១ម៉ែត្រ
៣- អំពូលភ្លើង សូឡា បំភ្លឺផ្លូវ ចំនួន ០១ដើម ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ