សៀមរាប៖ នេះបើយោងតាមការចេញផ្សាយរបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ ដោយបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៨ ទីតាំងល្មើសនឹងច្បាប់ នៅខេត្តសៀមរាបនិងខេត្តកំពង់ចាម។
គួរបញ្ជាក់ថាក្នុងចំណោមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ១៤ ទីតាំងនៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាមដែលមន្ត្រីក.ប.ប. បានត្រួតពិនិត្យមាន ៨ទីតាំងហើយដែលត្រូវបានរកឃើញថាមិនអនុលោមទៅតាមច្បាប់ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នេះ។ ដេប៉ូដែលប្រព្រឹត្តល្មើសទាំងនោះ ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យ និងណែនាំឱ្យកែតម្រូវ៕