ឧត្តរមានជ័យ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងអំពីករណីអ្នកជំងឺកូវីដ១៩ម្នាក់ បានលួចរត់ចេញពីមណ្ឌលព្យាបាលក្នុងខេត្តឧត្តរមានជ័យ។ ជនខាងលើមានឈ្មោះ ព្រំ សុធារិទ្ធ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បាលលួចរត់ចេញពីមណ្ឌលព្យាបាលផ្អុង កាលពីវេលាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១៕

