រកឃើញសង្ឃមួយអង្គនៅខេត្តស្វាយរៀង វិជ្ជមានកូវីដ១៩ ប្រភេទ Delta

0

ស្វាយ​រៀង​៖ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​កន្លង​ទៅ ក្រុមការងារ​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ប៉ះពាល់​អ្នកជំងឺ​កូ​វី​ដ​១៩ ខេត្តស្វាយរៀង បាន​រក​ឃើញ​ព្រះសង្ឃ​គង់នៅ​វត្ត​កំពង់ត្រាច ស្ថិត​នៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក មាន​មេរោគ​កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta​។

អាស្រ័យ​ហេតុ​ដូច្នេះ ដ្ឋ​បាល​ខេត្តស្វាយរៀង សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ស្ម័គ្រចិត្ត​ទៅ​យក​វត្ថុ​វិភាគ​សំណាក​នៅ​តាម​ទីតាំង​យក​សំណាក​នៅ​ជិត​ផ្ទះ​។ សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល ២១​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​៕

ប្រភព៖ Freshnews