រតនគិរី៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១៧ និង ២០ នាទី នៅចំណុចក្រុមហ៊ុន៧៥ ការដ្ឋានទី 6 ស្ថិតនៅភូមិកាណាត ឃុំតាឡាវស្រុកអណ្ដូងមាសខេត្តរតនគិរី មានករណី រំលោភសេពសន្ទវៈ (យកម្រាមដៃលូកចូលប្រដាប់ភេទលើអនិតិជន)។
ក្នុងនោះដែរ កុមារីរងគ្រោះមានឈ្មោះ ស.ស.ណ អាយុ ៤ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ ស្រុកកំណើតភូមិរការពប្រាំទី 1ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានឪពុកឈ្មោះវណ្ណ សូត ភេទប្រុសអាយុ 51 ឆ្នាំ ជនជាតិខ្មែរឥស្លាមសញ្ជាតិខ្មែរមុខរបរកម្មករ និងម្ដាយឈ្មោះ ស្មាន ហ្វាតីម៉ះ ភេទស្រីអាយុ 37 ឆ្នាំជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរមុខរបរកម្មករ ទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុខាងលើ ។
ចំណែកជនសង្ស័យឈ្មោះ ចាន់ សុខជឿន ភេទប្រុស អាយុ 15 ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរកម្មករ ទីកន្លែងកំណើតភូមិចារស្ទឹងតាថុក ឃុំចុងជាច ស្រុកតំបែរខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិកាណាត ឃុំ តាឡាវ ស្រុកអណ្ដូង មាស ខេត្តរតនគិរី។
មុនកើតហេតុជនសង្ស័យឈ្មោះ ចាន់ សុខជឿន បានបបួលជនរងគ្រោះ ទៅលេងចំការកៅស៊ូ រួចបានយកទូរសព្ទឱ្យលេងហើយក៏បានយកចង្អុលដៃលូកចូលប្រដាប់ភេទរបស់ជនរងគ្រោះ។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាឡាវដោយមានការសម្របសម្រួលពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលា ដំបូងចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកអណ្តូងមាស