ភ្នំពេញ៖ នៅព្រឹកថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវជាថ្ងៃកាន់បិណ្ឌទី១នេះ អាជ្ញាធរខណ្ឌទួលគោក បានធ្វើការបិទជាបណ្តោះអាសន្ននៅវត្តនាគវ័ន ដែលស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោយរកឃើញមនុស្ស ៣នាក់ វិជ្ជមានកូវីដ១៩ ក្នុងនោះមានលោកអាចារ្យម្នាក់ និងនិស្សិតស្នាក់នៅវត្តចំនួន ២នាក់ផ្សេង។
ក្រោយរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចហ៊ុនសែនបានធ្វើការចុះយកសំណាកភ្លាមៗ និងបានបិទវត្តជាបណ្តោះអាសន្នសិន៕

