ភ្នំពេញ៖ មនុស្សដែលឈានដ៏វ័យចាស់ គឺជាពេលដែលត្រូវការ ការមើលថែទាំជាចាំបាច់ ព្រោះតែពួកគាត់គ្មានកម្លាំង ឫលទ្ធភាព ដើម្បីធ្វើការរកប្រាក់ចិញ្ចឹមជីវិតទៀតនោះទេ។ ប៉ុន្តែដោយឡែក លោកយយាម្នាក់ ដែលយើងតែងតែឃើញគាត់អង្គុយលក់ផ្កាម្លិះ ជារៀងរាល់ថ្ងៃនៅចំណុចស្ពាននាគកោះពេជ្រ ដើម្បីទទួលបានថវិកាមួយចំនួន ក្នុងការចិញ្ចឹមជីវិតជាប្រចាំថ្ងៃ។ ទោះបីលោកយាយមានអាយុច្រើនទៅហើយ ក៏លោកយាយនៅតែខិតខំរកចំណូលដដែរ។
ប្រសិនជាបងប្អូន ដែលបានទៅលេងកោះពេជ្រ មានបំណងចង់ជួយលោកយាយ អាចទៅរកទិញផ្កាគាត់បាននៅចំណុចស្ពាននាគកោះពេជ្រ ដែលមានលោកយាយមានលក់ផ្កាម្លិះភួងធំ ភួងតូច និងផ្កាចំប៉ា ហើយចាប់លក់ពីម៉ោង ៣រសៀល ដល់៨យប់៕
ប្រភព៖ Seilakvoatey Ly



