សៀមរាប៖ ដូចយើងបានដឹងហើយថានៅមួយរយៈចុងក្រោយនេះ មានការផ្ទុះនៅករណីកូវីដ១៩ ខ្លាំងនៅក្នុងខេត្តសៀមរាប ដែលឈានដល់មានការដាក់តំបន់ក្រហមទៀតផង។ ក្នុងនោះដែរ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាល ខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា៖
“សោកស្តាយដែលយើងមកដល់ចំនុចនេះ! សូមបងប្អូនប្រជាពលរដ្ឋយោគយល់ ខ្ញុំពិតជាមិនចង់បន្តដាក់ជាតំបន់ក្រហមមួយសប្តាហ៍ទៀតទេ តែបើបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនសហការ មិនអនុវត្តតាមការណែនាំ បំពាន និងមិនមានការស្វែងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩ ជាពិសេសតំបន់ក្រហម នោះយើងនឹងមិនអាចវិលមករកសភាពដើមវិញបានទេ។ សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់ឱ្យផុតពីគ្រាដ៏លំបាកនេះជាមួយគ្នា សូមអរគុណ”។
បើតាមការបញ្ជាក់នេះ គឺមានន័យថាខេត្តសៀមរាបនឹងអាចនៅដាក់បន្តជាតំបន់ក្រហមថែមមួយសប្តាហ៍ទៀត៕



