ភ្នំពេញ៖ កាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោងប្រមាណ ២៣និង៤០នាទី នៅចំណុចច្រកទ្វាព្រំដែនអូររំដូល ស្ថិតក្នុងភូមិ អូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង មានករណីនាំឆ្លងដែនដោយមិនស្របច្បាប់មួយបានកេីតឡេីង ដែលករណីនេះមានជនសង័្សយជាមេខ្យល់ចំនួន០២នាក់បានលបលួច នាំពលរដ្ឋចំនួន១១នាក់ រួមទាំងកុមារផង ប៉ុនប៉ងជ្រៀតចូលទៅ ក្នុងប្រទេសថៃ ។
រហូតដល់ថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២១នៅចំណុចរង្វង់មូល ផ្លូវបែកជាបួន ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញ ផ្នែកយុត្តិធម៌ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់នោះគឺ៖
១-ឈ្មោះ ឈួម រ៉ា(ហៅ ឆេះ) ភេទប្រុ ស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិ អូរថ្មី ឃុំពេជ្រចិន្តា ស្រុក ពេជ្រចិន្តា ខេត្តបាត់ដំបង ។
២-ឈ្មោះ យ៉ង អ៉ីម ហៅ មូល ភេទប្រុ ស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិ អូរអន្លក់ ឃុំ តាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
ចំពោះពលករចំនួន១១នាក់ ស្រី ០៥នាក់ ក្មេងតូច ០៣នាក់ ស្រី ០២នាក់ ត្រូវបានធ្វើការសាកសួរអំពើ បញ្ហានេះនៅបរិវេណ អធិការដ្ឋានគរបាលស្រុកភ្នំព្រឹក រីឯមេខ្យល់ទាំងពីរនាក់ ត្រូវបានរៀប ចំបញ្ជូនមកកាន់ការិយាល័យ ជំនាញដើម្បី អនុវត្តបន្តតាមផ្លូវច្បាប់៕