កូវីដ១៩៖ ស្លាប់ម្នាក់ ជាសះស្បើយ៣៧នាក់ និងឆ្លងថ្មី៦៤នាក់ នៅខេត្តបាត់ដំបង

0

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណី ឆ្លងជំងឺកូវីដ-១៩ ចំនួន៦៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៣៧នាក់ និងករណីស្លាប់ចំនួន១នាក់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦,២៣៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥,១៦២នាក់ និងកំពុងសម្រាកព្យាបាល៩៨៩នាក់ ស្លាប់៨៦នាក់៕