ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី២២ ភូមិអញ្ចាញសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងមានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយសារ មរណភាពជនរងគ្រោះមួយកើតឡើង ដែលករណីនេះបង្កឡើងដោយយុវជនចំនួន ២ក្រុម ប្រើប្រាស់ដំបង និងដុំថ្ម ផងវាយនិងគប់ទៅលើគូរទំនាស់បណ្តាលឱ្យឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងស្លាប់ នៅពេលបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ។
ភ្លាមៗអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនី យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាលដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ ឯកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ក្រុមយុវជនទាំងពីរក្រុមនោះបានចំនួន ៤នាក់នាំមកកាន់អធិការដ្ឋានដេីម្បីធ្វេីការស្រាវជ្រា។
ក្រុមយុវជនទាំងពីរក្រុមនោះគឺ៖
១-ឈ្មោះសែម វីរ: ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅស្ថិតនៅភូមិពាក់ស្បែក ឃុំ ស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
២-ឈ្មោះសុខ ចាន់ថា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣-ឈ្មោះសឺន សិទ្ធស័ក ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៤-ឈ្មោះវ៉ាន់ ហុកហេង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅស្ថិតនៅភូមិទួលតាឯក សង្កាត់ទួកតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅពេលនេះជនសង្ស័យទាំង ៤នាក់ នគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿង បញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តតាមច្បាប់ ៕