ភ្នំពេញ៖ សហរដ្ឋអាមេរិក បានជួបគ្រោះមហន្តរាយធម្មជាតិ ដែលបណ្តាលមកពីព្យុះត្រូពិក អៃដា (Ida) បានធ្វើឲ្យពលរដ្ឋអាមេរិក ត្រូវបាត់បង់មនុស្សជាទីស្រលាញ់ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិ ។
ទាក់ទិនបញ្ហានេះដែរ អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី បានសម្ដែងនូវចូលរួមសោកស្តាយ ជាមួយប្រជាពលរដ្ឋ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះគ្រោះមហន្តរាយធម្មជាតិ ដែលបានបណ្តាលមកពីព្យុះត្រូពិក អៃដា (Ida)។
ជាមួយគ្នានេះផងដែរ លោកក៏បានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារដែលបាន បាត់បង់មនុស្សជាទីស្រលាញ់ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិ និងក៏សូមបួងសួងឱ្យបេសកកម្មសង្រ្គោះ ទទួលបានជោគជ័យបានកាន់តែឆាប់ ៕




