រកឃើញអ្នកឆ្លងជំងឺកូវីដ ៣១៧នាក់ ក្នុងខេត្តចំនួន៤

0

ភ្នំពេញ៖ ស្របពេលយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវិដ១៩ទូទាំងប្រទេស បាននឹងកំពុងដំណើរការ យ៉ាងសស្រាក់សស្រាំ ក៏យើងសង្កេតឃើញថា នៅតែមានករណីឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ផងដែរ ជាក់ស្ដែង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូមពេទ្យ បានរកឃើញកេរណីឆ្លងថ្មី ចំនួន ៣១៧នាក់ ក្នុងខេត្តចំនួន៤ (បន្ទាយមានជ័យ កំពត ឧត្តរមានជ័យ បាត់ដំបង )។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តនីមួយៗ បានឱ្យដឹងថា៖

១/ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរក ឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០២នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន ៩៨នាក់ បន្ថែមទៀតផងដែរ។

២/ខេត្តកំពត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៨នាក់ថ្មី និងមានករណីស្លាប់ចំនួន០១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៧៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣,៥៤១នាក់ និងកំពុងសម្រាកព្យាបាល១៤៦នាក់ និងស្លាប់៦៩នាក់។

៣/ខេត្តឧត្តរមានជ័យ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន១០២ថ្មី និងមានករណីជាសះស្បើយ៧៨នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦.៨១៩ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.២៩៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១.៤០៩ នាក់ ស្លាប់ចំនួន ១២នាក់។

៤/ខេត្តបាត់ដំបង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១០៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៣៣នាក់ និងករណីស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុចបចំនួន៥,៩១២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤,៩៧៥នាក់ និងកំពុងសម្រាកព្យាបាល៨៦០នាក់ ស្លាប់៧៧នាក់៕