ខេត្តឧត្ដរមានជ័យ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៨៥នាក់ថ្មី និងជាសះស្បើយ២៣នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន៨៥ថ្មី និងមានករណីជាសះស្បើយ២៣នាក់ បន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦.៧១៧ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.២១៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១.៣៨៥ នាក់ ស្លាប់ចំនួន ១២នាក់៕