ពិតជាតិរច្ឆានមែន! ឳចុងចាប់រំលោភ កូនស្រីចុងសម្រេច ៣ដង និងគំរាមអារ.ក សម្លាប់ចោល

0

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ រំលោភកូនចុងខ្លួនឯងបានសម្រេច៣ដង ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី ចំណុចបន្ទប់ជួលលេខ1E ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ៖ ក្មេងស្រីរងគ្រោះ មានអាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៣ ស្នាក់នៅភូមិសង្កាត់ កើតហេតុ ។ ចំណែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ជឹម ឌីណា ហៅធំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ សង្កាត់កើតហេតុ ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាលរយៈពេល ៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ។

ប្រភព​ដដែលបន្តថា នៅមុនពេលកើតហេតុ ម្តាយជនរងគ្រោះជាស្ត្រីមេម៉ាយមានកូន ១នាក់ដែលជាក្មេងរងគ្រោះ ដោយប្តីបានលែងលះគ្នា ហើយបានយកប្តីក្រោយ ដែលជាជនសង្ស័យបានរយៈពេលជាង ៩ឆ្នាំមកហើយ ដោយទទួលបានកូន៣នាក់ រួមទាំងកូននៅក្នុងពោះ ។ លុះមកដល់វេលាកើតហេតុខាងលើ នៅពេលម្តាយជនរងគ្រោះ មិននៅផ្ទះដោយជាប់រវល់ ទៅធ្វើការរោងចក្របាត់ ពេលនោះជនសង្ស័យ បានប្រើប្រាស់គ្រឿងញៀនរួចហើយ ក៏បានទៅធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះជាបន្តបន្ទាប់ រហូតបានសម្រេចចំនួន៣ដង បណ្តាលអោយជនរងគ្រោះ ឈឺផ្សារត្រង់ប្រដាប់ភេទយ៉ាងខ្លាំង ហើយបានគំរាមគំហែង ជនរងគ្រោះទៀតថា បើហ៊ានប្រាប់ម្តាយឲ្យដឹង នឹងអារក.សម្លាប់ចោល។ លុះក្រោយមកដោយឃើញអក្ការៈកូនស្រី មានសភាពស្លេកស្លាំង ទើបម្តាយចេះតែចចេសសួរ ទើបជនរងគ្រោះបានរៀបរាប់ ប្រាប់ម្តាយអោយបានដឹងរឿងខាងលើ ភ្លាមៗនោះ ក៏បាននាំជនរងគ្រោះមក ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើមមៀន អោយចុះឃាត់ខ្លួនជនសង្ស័យ ដែលជាឪពុកចុងយកសាកសួរ និងចាត់ការតាមនិតិវិធី។

តាមចម្លើយរបស់ ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ ទៅលើកូនចុងរបស់ខ្លួនប្រាកដមែន តែរំលោភបានសម្រេចតែ ២ដងប៉ុណ្ណោះ ៕