មុខសញ្ញាលួចកាត់យកខ្សែភ្លើង នៅក្រុងបាត់ដំបង ៦នាក់ ត្រូវសមត្ថកិច្ចបង្រ្កាបបានហើយ

0

ភ្នំពេញ៖ កាលពីថ្ងៃទី​ ២៨​ខែ​សីហា​ ឆ្នាំ​២០២១​ វេលា​ម៉ោ​ង​ ១០និង០៣​នាទី ​នៅ​ចំណុច​ភូមិ​កម្មករ​សង្កាត់ ​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​អនុវត្តតាម​ការដឹកនាំ​របស់លោក​ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរ​បាលខេត្តបាត់ដំបង​ រួមជា​មួយយោបល់របស់ លោក​វរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្របសម្រួល លើនីតិវិធីពីលោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូង ខេត្តបាត់ដំបង​ ផងនោះលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ណ៍ជាមួយ​កម្លាំង​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច ​(​កាត់​យក​ខ្សែ​ភ្លើង​)​ ១​ករណី​ និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ៦នាក់​ មក​កាន់​ស្នងការដ្ឋាន​ដើ​ម្បី ធ្វើការសាកសួរស្រាវជ្រាវ។

ជនសង្ស័យទាំង ៦នាក់រួមមាន៖ ១-ឈ្មោះ​ ខា​ សុវណ្ណា​ ហៅ​ ស្វា​ ភេទប្រុស​ អា​យុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការឫស្សី​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។ ២-ឈ្មោះ​ ហែម​ វុត្ថា​ ហៅ​ គក់​ ភេទប្រុស​ អាយុ​ ៣១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ ស្វាយ​ប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ៣-ឈ្មោះ​ ព្រាប​ សត្ថា​ឫទ្ធា​ ហៅ​ កុក​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ៤-ឈ្មោះ​ ផាត់​ រក្សា​ ហៅ​ វូ​ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ បោះពោធិ៍​ ឃុំ​អូរដំបង​១​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ។ ៥-ឈ្មោះ​ ចេង​ រ៉ី​ ភេទប្រុស​ អាយុ​ ៤០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ៦-ឈ្មោះ​ រឺន​ ចន្ទ​រស្មី​ ភេទប្រុស​ អាយុ​ ២៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុងបាត់ ដំ​បង​ ខេត្ត​បាត់ដំបង​ ។

វត្ថុតាង​ដកហូត​រួម​មាន​៖​ ម៉ូតូ​ ម៉ាក​ ស៊ូស៊ូគី​វីវ៉ា​ ពណ៌​ ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៣​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1S-5587, សំបក​ជ័រខ្សែ​ភ្លើង​ មួយ​ចំនួន​ដែលនៅសល់ក្រោយពី ហែកយកខ្សែបណ្តូល ទង់ដែងទៅលក់អស់ ។

សូមជម្រាបជូនថា​ ក្នុងមួយរយៈពេលចុងក្រោយនេះ បានលេចឡើងនូវករណីចោរកម្ម​ លួចកាត់យក​ខ្សែភ្លើង របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​មួយចំនួន​ ជាពិសេសក្នុងក្រុងបាត់ដំបង ករណី​នេះក្រុមជនសង័្សយបានយកខ្សែភ្លើង ដែលលួច​បានទៅដុតបំផ្លាញជ័រខាងក្រៅចេញ​ ឬហែកជ័រខាងក្រៅចេញ​ រួចយក​ខ្សែទង់ដែងនៅខាងក្នុងថ្លឹងលក់ជារបស់ (អេតចាយ) ដើម្បីបានប្រាក់។

ក្នុងសកម្មភាពបែបនះ​ លោកឧត្តមសេនីយ៍​ទោ ស្នងការនគរ​បាលខេត្តបាត់ដំបង​ បានជម្រុញដល់មន្ត្រីនគរ​បាលក្នុងផែនជំនាញ​ និងគ្រប់អធិការដ្ឋាននគរ​បាលក្រុង​ ស្រុក​ ពង្រឹងការងារជំនាញ របស់ខ្លួនបន្ថែមទៀត​ ពិសេសការល្បាត​ និងស្រាវជ្រាវរកក្រុមលួច​ខ្សែភ្លើងនេះ​ យកមកផ្តន្ទាទោសតាម​ច្បាប់។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ កំពុង​រៀបចំ​សំ​ណុំរឿង​ដើម្បី​បញ្ជូន​ទៅ​ សាលាដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​តាមច្បាប់ ៕