Home សង្គម ឡានកុងតឺន័រ បុកម៉ូតូផ្លាកលេខ ខ.ម បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ឡានកុងតឺន័រ បុកម៉ូតូផ្លាកលេខ ខ.ម បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ រថយន្តកុងតឺន័រ បុកជាមួយម៉ូតូផ្លាកលេខខេមរភូមិន្ទ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម នៅផ្លូវលេខ១១៥ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២៧ ខែសីហា។

គ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តកុងតឺន័រមិនទាន់ ដឹងអត្តសញ្ញាណនៅឡើយទេ ព្រោះក្រោយកើតហេតុ បានបើករត់បាត់។ រីឯម៉ូតូពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 1-9933 បណ្តាលឱ្យបុរសម្នាក់ស្លាប់ភា្លមៗ ក៏មិនទាន់បានស្គាល់ ឈ្មោះនៅឡើយដែរ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ បានពិនិត្យវាស់វែង នឹងស្រាវជ្រាវរករថយន្តបង្កយក មកទទួលខុសត្រូវតាមច្បាប់ ៕

Previous articleបង្ក្រាបករណីជួញដូរ គ្រឿងញៀនឆ្លងដែនបានជាង ៥គីឡូក្រាម វ៉ៃខ្នោះជនជាតិចិន ៣នាក់ និងខ្មែរម្នាក់
Next articleស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ៦ទីតាំង ក្នុងរាជធានីភ្នំពេញ នៅតែបន្តលក់មិនគ្រប់លីត្រ