Home សង្គម ថ្ងៃទី២៧ សីហា ឃាត់ខ្លួនអ្នកល្មើសបម្រាមជិត ៣០០នាក់ បញ្ជូនទៅតុលាការ ៤នាក់ និងពិន័យជាប្រាក់ ៣លានរៀល

ថ្ងៃទី២៧ សីហា ឃាត់ខ្លួនអ្នកល្មើសបម្រាមជិត ៣០០នាក់ បញ្ជូនទៅតុលាការ ៤នាក់ និងពិន័យជាប្រាក់ ៣លានរៀល

0

ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ២៩៣នាក់នាក់ ក្នុងនោះបញ្ចូនទៅតុលាការ ៤នាក់ និងពិន័យជាប្រាក់ចំនួន ៣,០០០,០០០រៀល។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១៣២ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ២៩៣នាក់ (បញ្ជូនទៅតុលាការ) ៤នាក់
២.ឃាត់យានយន្ត (រថយន្ត ៨គ្រឿង និងម៉ូតូ ៤១គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ៣,០០០,០០០រៀល។

Previous articleប្រហែស! ម្ដាយទៅលេងផ្ទះអ្នកជិតខាង កូនស្រីអាយុ ៣ឆ្នាំដើរតាមក្រោយ ចុះលេងទឹកប្រឡាយលង់ស្លាប់ យ៉ាងអាណោចអាធ័ម
Next articleបង្ក្រាបករណីជួញដូរ គ្រឿងញៀនឆ្លងដែនបានជាង ៥គីឡូក្រាម វ៉ៃខ្នោះជនជាតិចិន ៣នាក់ និងខ្មែរម្នាក់