ឆក់ទូរស័ព្ទបានសម្រេច តែគេចមិនផុតពីកណ្ដាប់ដៃប្រជាពលរដ្ឋ ចាប់ប្រគល់ឱ្យសមត្ថកិច្ច

0

ភ្នំពេញ៖ ប្រជាពលរដ្ឋមានការឆោឡោ បន្ទាប់មានចោរម្នាក់បានឆក់ទូរស័ព្ទ ពីនារីកំពុងជិះម៉ូតូហើយដេញតាម ក្រោយក៏នាំគ្នាចាប់បាន ប្រគល់ឱ្យសមត្ថកិច្ច។

ករណីនេះកើតឡើង នៅតាមបណ្ដោយផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោកកាលពីរសៀល ទី២៤ ខែសីហា ឆ្នាំ២០២១ ។ ជនសង្ស័យឈ្មោះ សុង ចាន់ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ ។មុនកើតហេតុ នារីរងគ្រោះ២នាក់ ជិះម៉ូតូនិច តាមផ្លូវស្រាប់តែមានចោរម្នាក់ ជិះម៉ូតូស្កុបពី ពាក់ផ្លាកលេខភ្នំពេញ 1 HH 1147 ឆក់ទូរសព្ទបានសម្រេច។

ជននេះ ព្យាយាមជិះត្រឡប់ក្រោយ ត្រូវជនរងគ្រោះជិះដេញពីក្រោយ ស្រែកចោរៗ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ជិះទៅបុករថយន្តព្រូសពីក្រោយ បណ្ដាលឱ្យដួលត្រូវប្រជាពលរដ្ឋ ចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង៕