ភ្នំពេញ៖ កាលពីវេលាម៉ោង ១៩:៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្លូវរថភ្លើង ក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ ៤៥ឆាំ្ន ។ អ្នកជួលឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ រើសអេតចាយ ។
ខូចខាតសំភារៈប្រើប្រាស់ អស់ទាំងស្រុងចំនួន ៥ ខ្នងផ្ទះ ស្មើរនឹង ១២គ្រួសារ ។ មូលហេតុៈ ដុតខ្សែភ្លើងយកស្ពាន់បង្ករ ទៅជាអគ្គីភ័យឆាបឆេះតែម្តង ។
ក្នុងករណីនេះប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យចំនួន ១៥ គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ស្មើនឹង ៦០ម៉ែត្រគូប ក្នុងនោះរថយន្តសាលាខណ្ឌឬស្សីកែវ ១គ្រឿង ប្រើប្រាសទឹកអស់ ១ឡានស្មើនឹង ៤ម៉ែត្រគូប ។ រថយន្តស្រាបៀរកម្ពុជា ១គ្រឿង ប្រើប្រាសទឹកអស់ ១ឡាន ស្មើរ ៦ម៉ែត្រគូប ៕





