រកឃើញករណីឆ្លងកូវីដ១៩ បំប្លែងថ្មី Delta នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសរកឃើញករណី ឆ្លងកូវីដ១៩ បំប្លែងថ្មី Delta នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ទន្ទឹមគ្នានោះដែរ នៅព្រឺកថ្ងៃទី២៣ សីហានេះ ក្រុមគ្រូពេទ្យបានចុះយកសំណាក ប្រជាពលរដ្ឋដែលរស់នៅ ទីតាំងខាងលើ ដោយសង្កេតឃើញថា មានកុមារជាច្រើនបានទៅយកសំណាក ។

សូមប្រជាប្រពលរដ្ឋដែលធ្លាប់ទៅដល់ ឫបានប៉ះពាល់ជាមួយ អ្នករស់នៅទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព ៕