ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥និង១០នាទី នៅចំនុចភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី បាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកជំនាញចូលរួមសហការណ៍ជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុក បានចុះប្រតិបត្តិការបង្ក្រាប ករណីលេងល្បែងស៊ីសង (បៀរ) ១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ឃាត់អ្នកប្រព្រឹត្តល្បែងបានចំនួន ៤នាក់ និងដកហូតវត្ថុតាងរួមមាន៖
-សន្លឹកបៀរចំនួន ២ហ៊ូ
-កំរាលក្រាលសំរាប់លេងល្បែង ១ផ្ទាំង
-ប្រាក់រៀលចំនួន ៨,០០០រៀល។
ករណីនេះនគរបាលស្រុក បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនឱ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ និងបានធ្វើការណែនាំច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ង័រផ្សេងទៀត និងវិធានការណែនាំ របស់ក្រសួងសុខាភិបាល ដល់ពួកគាត់និងឱ្យក្រុមគ្រួសារ ផ្តិតមេដៃធានាយកទៅអប់រំ បន្តនៅសហគមន៍បន្តទៀត ៕