ភ្នំពេញ៖ ស្របពេលដែលយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងប្រទេសកំពុងដំណើរការ យ៉ាងរលូនយ៉ាងណាក្ដី ប៉ុន្តែយើងនូវតែសង្កេតឃើញថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្តមួយចំនួន នៅតែកើតមាន ជាក់ស្ដែង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តចំនួន៤ (កំពង់ធំ កោះកុង បាត់ដំបង បន្ទាយមានជ័យ) បានរកឃើញករណីឆ្លងថ្មី សរុបចំនួន ៤៧៤ករណី និងមានករណីជាសះស្បើយ១៧១នាក់ និងស្លាប់២នាក់។
យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តនីមួយបានឱ្យដឹងថា៖
+ ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២៧នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.០២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.០៥៥នាក់ និងកំពុងសម្រាកព្យាបាល៨៧៩នាក់ ស្លាប់៨៩នាក់។
+ខេត្តកោះកុងរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៩នាក់បន្ថែមទៀត។
+ខេត្តបាត់ដំបង រកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី និងមានករណីជាសះស្បើយ១១៨នាក់ និងស្លាប់ចំនួន២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.០១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៨៤៨នាក់ និងកំពុងសម្រាកព្យាបាល១.០៩៩នាក់ ស្លាប់៦៣នាក់។
+ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣១៤នាក់ថ្មី និងមានអ្នកជាសះស្បើយចំនួន៥៣នាក់ ។