ភ្នំពេញ៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា បុរសឈ្មោះ ដួង ដារ៉ាយ៉ុន ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិ-ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានវិជ្ជមានមេរោគកូវីដ-១៩ បានរត់ចេញពីមណ្ឌលព្យាបាលតាឡាក់ កាលពីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
ប្រសិនបងប្អូនប្រទះមនុស្ស ដែលមានភិនភាគនេះ សូមរាយការណ៍ ជូនសមត្ថកិច្ចជាបន្ទាន់។